ប្រធានរដ្ឋវៀតណាម​ លោក Vo Van Thuong បានស្នើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ឌីជីថលដោយផ្អែកលើសសរស្តម្ភចំនួន ៣ គឺស្ថាប័នឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធនធានមនុស្សឌីជីថល

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែតុលា នៅទីក្រុងប៉េកាំង ប្រទេសចិន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបើកវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទី៣ (BRF ៣) និងបានថ្លែងសុន្ទរកថានៅសម័យប្រជុំកំពូលស្តីពីសេដ្ឋកិច្ចឌីជីថល។ នេះគឺជាសម័យប្រជុំកំពូលមួយក្នុងចំណោមសម័យប្រជុំកំពូលទាំង ៣ ក្នុងក្របខ័ណ្ឌ BRF ៣ រួមមាន៖ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងការតភ្ជាប់តំបន់។

ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋលោក Vo Van Thuong បានលើកច្បាស់ថា៖ “បរិយាកាសថ្មីគឺសេដ្ឋកិច្ចឌីជីថល; កំលាំងផលិតកម្មថ្មីគឺធនធានមនុស្សឌីជីថល បច្ចេកវិទ្យាឌីជីថល និងទិន្នន័យឌីជីថល; កម្លាំងចលករថ្មីគឺនវានុវត្តន៍ឌីជីថល។ ដើម្បីធានាផលប្រយោជន៍ដ៏សុខដុមរមនារវាងបណ្តាប្រទេស និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនគ្រប់រូបក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល លោកប្រធានរដ្ឋបានស្នើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលដោយផ្អែកលើសសរស្តម្ភចំនួន ៣ គឺស្ថាប័នឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធនធានមនុស្សឌីជីថល។

“កិច្ចសហប្រតិបត្តិការលើស្ថាប័នឌីជីថលដើម្បីកសាងបទប្បញ្ញត្តិសមស្រប ធានានូវភាពរលូន សុវត្ថិភាព និងសន្តិសុខទិន្នន័យ ជាពិសេសទិន្នន័យផ្ទាល់ខ្លួន; បង្កើតបរិយាកាសធ្វើអាជីវកម្មរួសរាយរាក់ទាក់ និងគួរឲ្យទាក់ទាញ ; បង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែន ធានាសុវត្ថិភាព សន្តិសុខ និងអធិបតេយ្យភាពជាតិ ។ កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធានានូវលទ្ធភាពចូលរួមរបស់ប្រទេសនានាក្នុងខឿនសេដ្ឋកិច្ចឌីជីថលសកល។ ត្រូវចាត់ទុកហេដ្ឋារចនាសម្ព័ន្ធឌីជីថលក៏មានសារៈសំខាន់ដូចនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែរ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាលំហូរសម្ភារៈ។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺជាលំហូរទិន្នន័យ។ លំហូរទាំងពីរនេះត្រូវតែសមស្របនិងធ្វើសមកាលកម្មជាមួយគ្នា។ កិច្ចសហប្រតិបត្តិការលើធនធានមនុស្សឌីជីថលដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ មានសមត្ថភាពស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាថ្មីនិងទំនើប ដូចជាទិន្នន័យធំ(Big Data) និងបញ្ញាសិប្បនិម្មិត(AI)”៕

ប្រតិកម្មទៅវិញ