ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong៖ ខេត្ត Hau Giang កំពុង​ស្ថិត​ក្នុង​សម័យ​កាលមាសប្រមូលផ្ដុំលក្ខខ័ណ្ឌប្រៀបខ្លាំង និងសក្តានុពល

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត  Hau Giang អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារតភ្ជាប់ជាមួយការអភិវឌ្ឍវប្បធម៌និងសង្គម អភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ ប្រវត្តិសាស្ត្របដិវត្តន៍ប្រវតិ្តសាស្រ្ត ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong៖ ខេត្ត Hau Giang កំពុង​ស្ថិត​ក្នុង​សម័យ​កាលមាសប្រមូលផ្ដុំលក្ខខ័ណ្ឌប្រៀបខ្លាំង និងសក្តានុពល - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong ។ រូបថត៖ VOV

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតខេត្ត Hau Giang នាយប់ថ្ងៃទី ១ ខែមករា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យខេត្តផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន បន្តកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម ព្រមទាំងអនុវត្តន៍ផែនការរបស់ខេត្តប្រកបដោយប្រសិទ្ធភាព ដោយភ្ជាប់ជាមួយផែនការថ្នាក់តំបន់ ជំរុញខ្លាំងការតភ្ជាប់តំបន់ជំរុញសសរស្តម្ភសេដ្ឋកិច្ចរបស់ខេត្តអភិវឌ្ឍន៍តាមទិសដៅ៖ ឧស្សាហកម្មទំនើប - កសិកម្មអេកូឡូស៊ី - ទីក្រុងឆ្លាតវៃ - ទេសចរណ៍ ធានាគុណភាព និរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត  Hau Giang អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារតភ្ជាប់ជាមួយការអភិវឌ្ឍវប្បធម៌និងសង្គម អភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ ប្រវត្តិសាស្ត្របដិវត្តន៍ប្រវតិ្តសាស្រ្ត ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៖

“ខេត្ត Hau Giang កំពុងស្ថិតក្នុងសម័យកាលមាសប្រមូលផ្ដុំរាល់លក្ខ័ណ្ឌប្រៀបខ្លាំង និងសក្តានុពល ហើយស្ថិតនៅតំបន់កណ្តាលជាប់ព្រំប្រទល់ជាមួយទីក្រុង Can Tho ព្រមទាំងមានទីតាំងយុទ្ធសាស្ត្រសំខាន់នៅតំបន់ភាគនិរតី។ ដូច្នេះ ខេត្តចាំបាច់ត្រូវទាញយក និងពង្រីកជាអតិបរមាសក្តានុពលនិងប្រៀបខ្លាំងរបស់ខេត្តក្នុងតំបន់ទន្លេបឹងបួរ។ ខេត្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍ និងការរីកចម្រើននៃតំបន់ដីសណ្ដទន្លេ Cuu Long និងនៅទូទាំងប្រទេស”។

ក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនអាជ្ញាធរ និងប្រជាជនខេត្ត Hau Giang ផងដែរ៕

ប្រតិកម្មទៅវិញ