ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស

Chia sẻ
(VOVWORLD) -នាថ្ងៃទី៤មិនា តាមម៉ោងតំបន់ (ពោលគឺម៉ោង១៧តាមម៉ោងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញមកដល់រដ្ឋធានី Dhaka ចាបផ្តើមដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ពី ថ្ងៃទី៤ដល់ថ្ងៃទី៦មិនា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋប្រជាមា និតបង់ក្លាដែស លោក Mohammad Abdul Hamid។ 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស - ảnh 1ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមនិងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានរៀបចំឡើងយ៉ាងឪឡារិតនៅព្រលានយន្តហោះ  Hazrat Shahjalal

ពិធីទទួលបដិសញ្ឋារកិច្ចប្រធាន រដ្ឋលោក Tran Dai Quang និងលោកជំទាវត្រូវបានរៀបចំឡើងយ៉ាងឪឡារិកនៅព្រ លានយន្តហោះ Hazrat Shahjalal ដោយពិធីទទួលស្វាគមនច៍ចំពោះប្រមុខរដ្ឋ។

        នាយប់ថ្ងៃទី៤មិនា តាមម៉ោងតំបន់ នៅរដ្ឋធានី Dhaka ប្រធានរដ្ឋវៀតណា លោក Tran Dai Quang និងលោកជំទាវ អញ្ជើញទៅទស្សនានិងសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមដែល កំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅបង់ក្លាដែស។ នារសៀលថ្ងៃដដែល ប្រ ធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេសបង់ក្លាដែស  លោក Abul Hassan Mahmood Ali មកសម្តែងការគួរសម។ នៅ ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើរឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ជមុ្រញឲ្យក្រសួង ស្ថាប័ននានា រួមសហការដើម្បីអនុវត្តប្រកបដោយជោគជ័យ រាល់ កិច្ចព្រមព្រៀងជាន់ខ្ពស់និងជម្រុញការអនុវត្តជាក់ស្តែងនូវសកម្មភាពរំលឹកខួបលើកទី ៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០១៨) ជាពិសេសជួបប្រាស្រ័យប្រជា ជន តភ្ជាប់សហគ្រាសនានាដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងរវាងប្រទេស ទាំងពីរ។

        មុននោះ មុននឹងចាកចេញពីរដ្ឋធានី New Delhi បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិនានោះ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណដល់ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌា Ram Nath Kovin ដោយសម្តែងក្តីសោមនស្សរីក រាយចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់និងមនោសញ្ចេតនាដែលប្រធានាធិបតី Ram Nath Kovin និងលោកជំទាវជូនចំពោះលោកប្រធានរដ្ឋនិងលោកជំទាវ រួមទាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងរយៈពេលបំពេញទស្សនកិច្ចនៅឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ