ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ អញ្ជើញ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសជប៉ុន |
ក្នុងឆ្នាំ២០១៨ វៀតណាមនិងជប៉ុន ប្រារព្ធខួបលើកទី ៤៥ នៃការបង្កើត ទំនាក់ទំនងការទូត។ ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់ លោក Tran Dai Quang និងលោកជំទាវ បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់ដោយឥត ងាករេនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម និង ធ្វើពិពិធកម្មក្នុងទំនាក់ទំនងអន្តរជាតិ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន កំពុងស្ថិតនៅដំណើរកាលល្អបំផុតក្នុង ប្រវត្តិសាស្ត្រនិងមានទំនុកទុកចិត្តយ៉ាងខ្ពស់ផងដែរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសវៀតណាមនិងជប៉ុនបានរក្សានូវបណ្តាដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលគ្នាទៅវិញទៅមកជាប្រចាំនៅវេទិការក្នុងតំបន់និងអន្តរជាតិ ព្រមទាំងសហការគ្នាយ៉ាងជិតស្និទនិងមានប្រសិទ្ធភាពក្នុងវេទិកាពហុភាគី ដូចជា អង្គការសហប្រជាជាតិ អាស៊ាន APEC ASEM ជាដើម។
គួរបញ្ជាក់ដែរថា ជប៉ុនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់និងជួរមុខរបស់វៀតណាម ។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសទាំងពីរសម្រេចបាន ៣៣,៤ ពាន់លានដុល្លារអាមេរិក និង ការវិនិយោគដោយផ្ទាល់របស់ជប៉ុននៅវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុតជាង ៩ ពាន់លានដុល្លារអាមេរិក៕