ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង

Chia sẻ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២២ កក្កដា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានជួបសំណេះសំណាលជាមួយ គណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍គំរូទូទាំងប្រទេសឆ្នាំ ២០២៤។

ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង - ảnh 1លោកប្រធានរដ្ឋ To Lam ជាមួយគណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍។
(រូបថត៖ VNA)
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ គោរពរំលឹកដល់វីរយុទ្ធជនពលីដែលបានពលីជីវិត ដើម្បីមាតុភូមិ លោកប្រធានរដ្ឋ To Lam បានផ្ញើដោយក្តីគោរពជូនចំពោះវីរអ្នកជាម្តាយ វៀតណាម វីរជននៃកងកម្លាំងប្រដាប់អាវុធ បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ ក្រុម គ្រួសាររបស់យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ នូវការសាកសួរសុខ ទុក្ខយ៉ាងស្មោះស្ម័គ្រនិងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ ដើម្បីបន្តអនុវត្តន៍បានល្អ នូវការងារតបស្នងសងគុណ ការថែទាំជនមានគុណូបការៈ ក្រុមគ្រួសាររបស់យុទ្ធជន ពិការ និងយុទ្ធជនពលីនោះ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរ រណសិរ្សមាតុភូមិគ្រប់ ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលជំហរ គោលនយោបាយ របស់បក្ស និងរដ្ឋ ដើម្បីឱ្យជនមានគុណូបការៈ ក្រុមគ្រួសាររបស់យុទ្ធជនពលី និង គ្រួសារគោលនយោបាយអាចទទួលបានយ៉ាងពេញលេញនូវសមិទ្ធិផលនៃបុព្វហេតុ ផ្លាស់ប្ដូរថ្មីប្រទេសជាតិ ដោយមិនទុកឲ្យនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ