ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោកស្រី Viengthong Siphandon (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១៣ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Viengthong Siphandon ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ ក្នុងឱកាសដែលគណៈប្រតិភូតុលាការប្រជាជនកំពូលឡាវមកបំពេញទស្សនកិច្ចនៅវៀតណាម។
អបអរសាទរចំពោះស្ថាប័នតុលាការនៃប្រទេសទាំងពីរវៀតណាមនិងឡាវ ដែលបានសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ទាំងនៅតុលាការប្រជាជនកំពូល និងនៅតុលាការប្រជាជនថ្នាក់ខេត្ត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីបម្រើក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ កិច្ចការសំខាន់មួយគឺកំណែទម្រង់ប្រព័ន្ធតុលាការ។ វៀតណាមបានអនុវត្តន៍កំណែទម្រង់ប្រព័ន្ធតុលាការ ដោយយកតុលាការជាមជ្ឈមណ្ឌល តាមនោះកសាង និងពង្រឹងស្ថាប័នយុត្តិធម៌ ជាពិសេសប្រព័ន្ធតុលាការ។ វៀតណាមបានត្រៀមជាស្រេច សហការ និងចែករំលែកទ្រឹស្តី និងមេរៀនជាក់ស្តែងជាមួយមិត្តឡាវ ដើម្បីរួមគ្នាលើកកំពស់គុណភាពប្រតិបត្តិការរបស់តុលាការនៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងពីរនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកក្នុងការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ៕