ក្នុងឱកាសពិធីបុណ្យសំពះព្រះខែឆ្នាំ២០២២ នាថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសំបុត្រជូនក្មួយៗយុវជនជំទង់ និងកុមារវៀតណាមក្នុងនិងក្រៅប្រទេស រួមជាមួយក្មួយៗជាជនបរទេសនៅវៀតណាមប្រកបដោយមនោសញ្ចេតនាកក់ក្ដៅបំផុត។ ក្នុងសំបុត្រ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានវិលមករកភាពប្រក្រតីឡើងវិញ។ ពិធីបុណ្យសំពះព្រះខែ - បុណ្យតេតកុមារបានត្រលប់មករកអត្ថន័យពិតប្រាកដដែលជាបុណ្យតេតជួបជុំគ្នា។ លោកប្រធានរដ្ឋមានគោលបំណងថា កុមារម្នាក់ៗសុទ្ធតែទទួលអំណរពិធីបុណ្យសំពះព្រះខែយ៉ាងកក់ក្តៅជាមួយនឹងក្រុមគ្រួសារជាទីស្រលាញ់របស់ខ្លួន។ គ្រួសារនីមួយៗ គ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងសង្គមទាំងមូល ដោយការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់ ត្រូវបន្តធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីថែទាំយុវជនជំទង់និងកុមារក្នុងពិធីបុណ្យតេតសំពះព្រះខែ ជាពិសេសចំពោះកុមារកំព្រា កុមារដែលមានស្ថានភាពលំបាក កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់កោះសមុទ្រនានា ដើម្បីឲ្យកុមារទាំងអស់ទទួលបានការថែទាំ បំប៉នគ្រប់ជ្រុងជ្រោយ រស់នៅក្នុងក្តីស្រលាញ់ និងបរិយាកាសរស់នៅសុវត្ថិភាព៕