ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់​សេចក្តី​សម្រេច​ស្តីពីការតែងតាំងកម្មាភិបាល

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាជូនលោក Nguyen Huy Tang។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់​សេចក្តី​សម្រេច​ស្តីពីការតែងតាំងកម្មាភិបាល - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាជូនលោក Nguyen Huy Tang (រូបថត៖ baochinhphu.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យលោក Nguyen Huy Tang ជ្រួតជ្រាបគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីពិពិធកម្មទំនាក់ទំនងរបស់បក្ស។ តាមនោះ រួមវិភាគទានទៅក្នុងការអនុវត្តទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតគប្បីបន្តពូនជ្រុំ លើកកម្ពស់ជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ; បំពេញភារកិច្ចជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកម្ពុជាឲ្យបានល្អប្រសើរ ហើយជួយប្រជាជនសម្របខ្លួន និងអនុវត្តន៍ច្បាប់នៅប្រទេសសាមី ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅប្រទេសសាមី ហើយជាស្ពានតភ្ជាប់ទំនាក់ទំនងទ្វេភាគីផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់​សេចក្តី​សម្រេច​ស្តីពីការតែងតាំងកម្មាភិបាល - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចតំឡើងឋានៈយោធាពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯកបម្រុងជូនលោក Tran Viet Khoa នាយកវិទ្យាស្ថានការពារជាតិ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១ ខែកញ្ញា ដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ សន្តិសុខ និងជាអគ្គមេបញ្ជាការបណ្ដាកងកម្លាំងប្រដាប់អាវុធប្រជាជនបានប្រគល់សេចក្តីសម្រេចតំឡើងឋានៈយោធាពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯកបម្រុងជូនលោក Tran Viet Khoa នាយកវិទ្យាស្ថានការពារជាតិ។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ នាយកវិទ្យាស្ថានការពារជាតិ និងគណៈនាយកវិទ្យាស្ថានចាំបាច់ត្រូវបន្តផ្លាស់ប្ដូថ្មីខ្លឹមសារ កម្មវិធី និងវិធីសាស្រ្តបង្រៀន សិក្សារៀនសូត្រ លើកកម្ពស់គុណភាពបណ្តុះបណ្តាល  បំពាក់បំប៉នកម្មាភិបាលមិនត្រឹមតែលើវិស័យយោធានប៉ុណ្ណោះទេ ថែមទាំងគ្រប់វិស័យដូចជាសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសទៀតផង។ ទន្ទឹមនឹងនេះ ធ្វើជាសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈឹម និងក្រសួងការពារជាតិអំពីបញ្ហាការពារជាតិ យោធា ការពារមាតុភូមិ ហើយត្រៀមខ្លួនជាស្រេចវាយឈ្មះលើរាល់សង្គ្រាមឈ្លានពានរបស់សត្រូវផងដែរ៕

ប្រតិកម្មទៅវិញ