ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែសីហា នៅវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត និងឯកអគ្គរដ្ឋទូតបែលហ្ស៊ិក អញ្ជើញចូលជួបសម្តែងការគួរសមនិងជូនសារតាំង។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោកស្រី Vuyiswa Tulelo (រូបថត៖ Thong Nhat/TTXVN)

អបអរសាទរលោកស្រី Vuyiswa Tulelo ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអាហ្វ្រិកខាងត្បូង ហើយកំណត់អាហ្រ្វិកខាងត្បូងជា “ដៃគូសហប្រតិបត្តិការដ៏សំខាន់” នៅក្នុងទ្វីប។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមជាស្រេច គាំទ្រនិងសម្របសម្រួលជាមួយអាហ្វ្រិកខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន; ហើយសង្ឃឹមថា អាហ្រ្វិកខាងត្បូងនឹងគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - អាហ្រ្វិកក្នុងក្របខ័ណ្ឌនៃសហភាពអាហ្វ្រិក។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យប្រទេសទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបង្កើនទំនាក់ទំនង និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម កសិកម្ម ការពារជាតិ-សន្តិសុខ...ជាដើម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតរដ្ឋនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed Ismaeil A.Dahlwy  (រូបថត៖ Thong Nhat/TTXVN)

ទទួលជួបជាមួយលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សម្រាប់វៀតណាម អារ៉ាប៊ីសាអូឌីតគឺជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឈានមុខគេនៅមជ្ឈិមបូព៌ា ហើយសង្ឃឹមថា នាពេលខាងមុខ ឯកអគ្គរាជទូតនឹងខិតខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក។ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនោះ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរពិនិត្យឡើងវិញ ជំរុញការចរចា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចព្រមព្រៀងស្តីពីការជំរុញ និងកាំពារការវិនិយោគ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ការទប់ស្កាត់ឧក្រិដ្ឋកម្ម...; លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ដូចជាគណៈកម្មាធិការចម្រុះ និងការពិគ្រោះយោបល់នយោបាយ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនិងជូនសារតាំង - ảnh 3ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលសារតាំងពីឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្សិក Karl Hendrik Margareta Van Den Bossche (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបជាមួយលោក Karl Hendrik Margareta Van Den Bossche ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម ប្រធានរដ្ឋ លោកNguyen Xuan Phuc បានស្នើឲ្យបែលហ្ស៊ិក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មវៀតណាមចូលក្នុងទីផ្សារបែលហ្សិក និងចែកចាយទៅកាន់ប្រព័ន្ធលក់រាយអឺរ៉ុប; ជំរុញសភាបែលហ្ស៊ិកធ្វើការអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងកាំពារវិនិយោគវៀតណាម - EU នាពេលឆាប់ៗខាងមុខ; បង្កើនសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរ; ជំរុញ EC ឱ្យឆាប់ដកកាតលឿង IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មស្អាត ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស៕

ប្រតិកម្មទៅវិញ