ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលសារតាំងពីរឯកអគ្គរដ្ឋទូតអូទ្រីស លោក Hans-Peter Glanzer (រូបថត៖ TTXVN) |
នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ លោក Raul Juan Pollak Giampietro នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូជាមួយអ៊ុយរូហ្គាយ ហើយបានឲ្យដឹងថា វៀតណាមនឹងបើកស្ថានទូតប្រចាំនៅ អ៊ុយរូហ្គាយនាពេលឆាប់ៗខាងមុខ ដោយរូមចំណែកនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរជួយសម្រួលដល់ផលិតផលរបស់វៀតណាមនិងអ៊ុយរូហ្គាយជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក ក៏ដូចជាជួយសម្រួលដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោក Keijo Ensio Norvanto នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ក្នុងការជំរុញការទាញយកឱកាសពាណិជ្ជកម្ម វិនិយោគពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ លោកប្រធានរដ្ឋមានបំណងថា សហគ្រាស ហ្វាំងឡង់នឹងបង្កើនការវិនិយោគចូលមកវៀតណាម លើវិស័យបច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងបរិស្ថាន។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកបណ្ដាឯកអគ្គរដ្ឋទូត មកជូនសារតាំង (រូបថត៖ TTXVN) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូទ្រីស លោក Hans-Peter Glanzer នោះ ប្រធានរដ្ឋវៀតណាមបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំកិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការចម្រុះរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានរដ្ឋបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតធ្វើជាសេនាធិការ និងលើកសំណើរជូនរដ្ឋាភិបាលអូទ្រីស ជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំង សំភារៈ បរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺកូវីដ ១៩ ផងដែរ៕