ប្រធានរដ្ឋវៀតណាម៖ បង្កលក្ខណៈងាយស្រួល​ដល់​ជនចាស់ជរា​បន្ត​ពង្រីក​តួនាទីក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

Chia sẻ
(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើក្ដីសាកសួរសុខទុក្ខ និងមនោសញ្ចេតនាគោរពរាប់អានជូនសមាគមន៍គ្រប់ជាន់ថ្នាក់ និងជនចាស់ជរាចំនួន ១២ លាននាក់នៅទូទាំងប្រទេស។
ប្រធានរដ្ឋវៀតណាម៖ បង្កលក្ខណៈងាយស្រួល​ដល់​ជនចាស់ជរា​បន្ត​ពង្រីក​តួនាទីក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី ១ តុលា នៅទីក្រុង Hung Yen ខេត្ត Hung Yen ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីបំផុសកម្មវិធីជួយជ្រមជ្រែងខែធ្វើសកម្មភាព ដើម្បីជនចាស់ជរាវៀតណាម ឆ្នាំ ២០២២។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើក្ដីសាកសួរសុខទុក្ខ និងមនោសញ្ចេតនាគោរពរាប់អានជូនសមាគមន៍គ្រប់ជាន់ថ្នាក់ និងជនចាស់ជរាចំនួន ១២ លាននាក់នៅទូទាំងប្រទេស។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសមាគមជនចាស់ជរានៅទូទាំងប្រទេសជាមួយសមាជិកចំនួន ១០ លាននាក់ដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។

ប្រធានរដ្ឋវៀតណាម៖ បង្កលក្ខណៈងាយស្រួល​ដល់​ជនចាស់ជរា​បន្ត​ពង្រីក​តួនាទីក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2បង្កលក្ខណៈងាយស្រួលដល់ជនចាស់ជរាបន្តពង្រីកតួនាទីក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

លោកប្រធានមានគោលបំណងថា ជនចាស់ជរាវៀតណាមក្នុងប្រទេស និងក្រៅប្រទេសបន្តពង្រីកប្រពៃណីដ៏ត្រចះត្រចង់អនុវត្តន៍ឲ្យបានល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ“អាយុវែង - គំរូភ្លឺ”; "រស់នៅដោយសប្បាយរីករាយ រស់នៅមានសុខភាពល្អ រស់នៅមានប្រយោជន៍ រស់នៅប្រកបដោយសុភមង្គល" ដើម្បីរួមកម្លាំងចិត្ត បញ្ញា និងបទពិសោធន៍របស់ខ្លួនក្នុងការកសាងប្រទេសជាតិ ជាមួយគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។

មុននោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានគោរពអុជធូបទាន ថ្វាយផ្កាថ្លែងអំណរគុណចំពោះលោកស្រី Hoang Thi Loan (១៨៦៨-១៩០១) មាតារបស់លោកប្រធានហូជីមិញ នៅវិហារសក្ការបូជាលោកស្រីនៅឃុំ Hong Tien ស្រុក Khoai Chau និងថ្វាយផ្កានៅវិមានអគ្គលេខាបក្ស លោក Nguyen Van Linh៕

ប្រតិកម្មទៅវិញ