ប្រធានរដ្ឋវៀតណាម Vo Van Thuong ទទួលជួបប្រធានធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឱ្យ AIIB បន្តជួយឧបត្ថម្ភសមាជិកដែលមានតម្រូវការ ដ៏ធំខាងដើមទុននិងបច្ចេកវិទ្យា; ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយ ផ្តល់អាទិភាពដល់ដំណើរការបៃតង និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។
ប្រធានរដ្ឋវៀតណាម Vo Van Thuong ទទួលជួបប្រធានធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun។ (រូបថត៖ VNA)
ក្នុងឱកាសចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកទី៣ (BRF) នៅទីក្រុងប៉េកាំង (ប្រទេសចិន) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែតុលា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong កាលពីថ្ងៃទី ១៩ តុលា បាន ទទួលជួបជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃថា AIIB ដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដើមទុនដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ី ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឱ្យ AIIB បន្តជួយឧបត្ថម្ភសមាជិកដែលមានតម្រូវការ ដ៏ធំខាងដើមទុននិងបច្ចេកវិទ្យា; ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយ ផ្តល់អាទិភាពដល់ដំណើរការបៃតង និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។ លោកប្រធានរដ្ឋបានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង AIIB កាន់តែរីកចម្រើន ហើយស្នើឲ្យ AIIB អនុវត្តន៍សកម្មភាពសហប្រតិបត្តិការ រវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។
ប្រធាន AIIB លោក Jin Liqun បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាង សកម្មរបស់វៀតណាមក្នុងការបង្កើត AIIB ដោយអះអាងថា វៀតណាមមានសក្ដានុ ពលខ្លាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយសន្យាថា AIIB នឹងបង្កើនការ ជួយឧបត្ថម្ភវិស័យសាធារណៈ និងឯកជននៅវៀតណាមក្នុងការទទួលបានប្រភពទុន របស់ AIIB ជាពិសេស ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និង ថាមពលកកើតឡើងវិញ៕

ប្រតិកម្មទៅវិញ