ប្រធានរដ្ឋវៀតណាម Truong Tan Sangបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen

Chia sẻ
(VOVworld)-បន្តដំណើបំពេញទស្សនកិច្ចនៅខេត្ត Thai
Nguyen នាព្រឹកថ្ងៃទី ២០ ឧសភា ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានអញ្ចើញជួបធ្វើការជាមួយផ្នែក
នយោបាយផ្ទៃក្នុងខេត្ត Thai Nguyen ស្តីអំពី ការងារកែទម្រង់យុត្តិធម៌

       

ប្រធានរដ្ឋវៀតណាម Truong Tan Sangបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen - ảnh 1
រូបថតៈ Internet

     (VOVworld)-បន្តដំណើបំពេញទស្សនកិច្ចនៅខេត្ត Thai Nguyen នាព្រឹកថ្ងៃទី ២០
ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអញ្ចើញជួបធ្វើការជាមួយផ្នែក នយោបាយផ្ទៃក្នុងខេត្ត Thai Nguyen ស្តីអំពី ការងារកែទម្រង់យុត្តិធម៌តាមសេច ក្តី
សម្រេចចិត្តលេខ ៤៩ របស់ការិយាល័យនយោបាយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងជំនះពុះ​ពារលើការលំបាក
របស់យុត្តិធម៌ខេត្ត Thai Nguyen នាពេលកន្លងទៅដែលរួមចំណែកយ៉ាងសកម្មក្នុងការ
ធានាសន្តិសុខ សណ្តាប់ធ្លាប់​លើភូមិភាគ។

        មុននោះ ប្រធានរដ្ឋ​Truong Tan Sang បានអញ្ចើញមកសាកសួរសុខទុក្ខ កម្មាភិ
បាល យុទ្ធជនយោគភូមិភាគទី១។ ប្រធានរដ្ឋ ចាត់ទុកថា នៅយោគភូមិភាគទី១នេះ ជីវភាពរស់នៅរបស់ប្រជា​ជនភាគច្រើននៅតែជួប ប្រទៈនឹងការលំបាកចំណេះដឹង
ទាប ពិសេសគឺជនរួមជាតិនៅតំបន់ ដាច់ ស្រយាល់។ ប្រធានរដ្ឋ ក៏ជឿជាក់ថា កម្មា ភិបាលនៃយោគភូមិភាគទី១ ខំប្រឹងប្រែង កសាង កងទ័ពទាំងមូល ខ្លាំងក្លាអំពីនយោ
បាយ សតិអារម្មណ៌​និងជាកម្លាំងស្មោះត្រង់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ