(VOVworld) – នារសៀលថ្ងៃទី ២០ មិថុនា នៅរដ្ឋធានី ប៉េកាំង ប្រធានរដ្ឋ វៀតណាម
លោក Truong Tan Sang បានជួបសន្តែងនូវការគួរសមជាមួយ នាយករដ្ឋមន្ត្រីចិន លោក
Li Keqiang។ ក្នុងជំបួប ភាគីទាំង ២ បានផ្លាស់ប្តូររាល់ ទិសដៅសំខាន់ ក៏ដូចជា វិធានការ
ជាក់ស្តែងសំដៅបង្កើនទំនុកទុកចិត្តខាងនយោ បាយ តាមរយៈកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យមិត្តភាពរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ ស្តីពីបញ្ហាលើ
សមុទ្រ ភាគីទាំង ២ បានឯកភាពរក្សាការ ជួបសន្ទនា ដោះស្រាយដ៏សមស្របរាល់
ជំលោះដែលបានកើតមានឡើង តាម សន្តិវិធីសមស្របនឹងការចំណះដឹងរួមរបស់
ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ច្បាប់អន្តរជាតិនិងការព្រមព្រៀងស្តីពីបណ្ដាគោលការ
ជាសារវ័ន្ធណែនាំដោះស្រាយ បញ្ហាលើសមុទ្ររវាថវៀតណាមនិងចិន។ ទន្ទឹមនឹងនោះ
ថ្នាក់ដឹកនាំទាំង ២ រូប បានស្នើឲ្យបណ្ដាក្រសួងផ្នែកនៃប្រទេសទាំង ២ អនុវត្តការព្រម
ព្រៀងបង្កើតខ្សែ ទូរសព្ទ hotline អំពីសកម្មភាពនេសាទត្រីលើសមុទ្រដោយឈរលើទំ
នាក់ទំនង មិត្តភាពរវាងប្រទេសទាំង ២។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan
Sang ក៏បានជួបសន្ទនាជាមួយសមាជិកគណៈកម្មាធិការរដ្ឋសភាចិន លោក Zhang
Dejiang ផងដែរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀត ណាម រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានជួបជាមួយ សមភាគីចិន
លោក Wang Yi ទៀតផង៕
|
ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang (Image: truongtansang.net) |