ក្នុងវគ្គតែងតាំងលើកនេះ មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចំនួន១៨រូប ឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុលចំនួន៨រូប តំណាងឱ្យប្រទេសវៀតណាមនៅក្នុងបណ្តាប្រទេស និងអង្គការអន្តរជាតិនានាលើទ្វីបទាំង៥។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញថតរូបជាមួយឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូត និងប្រធានស្ថាប័នតំណាងត្រូវអនុវត្តន៍និងប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ គោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋលើគ្រប់វិស័យ ជាពិសេសកិច្ចការបរទេស និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពរបស់ប្រទេសជាតិ។ លើសពីនេះ ត្រូវក្តាប់ឲ្យបានរឹងមាំនូវស្ថានការណ៍ក្នុងតំបន់ដែលខ្លួនត្រូវបំពេញបេសកកម្ម តាមនោះ ធ្វើការវាយតម្លៃ និងផ្តល់ប្រឹក្សាជូនបក្ស និងរដ្ឋ ដើម្បីមានការប្រតិបត្តិសមស្រប ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ផ្ទះ កុំឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងជនជាតិ។ ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងត្រូវកំណត់នូវភារកិច្ច និងតួនាទីសំខាន់ៗ ជាទីបង្អែកដែលអាចទុកចិត្តបាន និងបង្កើតលក្ខខណ្ឌអំណោយផលជួយពលរដ្ឋ វៀតណាមនៅប្រទេសសាមី ក៏ដូចជាជនជាតិវៀតណាមនៅបរទេស៕