ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅ ទីនេះ លោក Tran Dai Quang អះអាងថា រដ្ឋនិងប្រជាជនវៀតណាមមានគោល បំណងរួមជាមួយរដ្ឋនិងប្រជាជនកូរ៉េខាងត្បូងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅ ប្រកបដោយ ប្រសិទ្ធភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង - ảnh 1


នាយប់ថ្ងៃទី២៣ មីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញធ្វើអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ។ ថ្លែងមតិនៅ ទីនេះ លោក Tran Dai Quang អះអាងថា រដ្ឋនិងប្រជាជនវៀតណាមមានគោល បំណងរួមជាមួយរដ្ឋនិងប្រជាជនកូរ៉េខាងត្បូងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅ ប្រកបដោយ ប្រសិទ្ធភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ ប្រធានាធិបតីលោក Moon Jae-in បានចែករំលែកថា ប្រជាជន វៀតណាមស្រឡាញ់វប្បធម៌កូរ៉េខាងត្បូងណាស់ ខណៈដែលប្រជាជនកូរ៉េ ខាងត្បូងនិយមចូលរួមម្ហូបអាហារ Pho របស់វៀតណាម។ លោក Moon Jae-in សង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូងកំពុងរួមគ្នាឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង ជាមួយសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន៕

ប្រតិកម្មទៅវិញ