ដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងនូវគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី និងពិពិធកម្មទំនាក់ទំនង អន្តរជាតិ ក្នុងនោះជានិច្ចកាលផ្តោតទៅលើការបង្កើនទំនាក់ទំនងមិត្តភាពជា ប្រពៃណីជាមួយប្រទេសអាហ្វិ្រកនិយាយរួម ជាមួយអេត្យូពីនិងអេហ្ស៊ីបនិយាយ ដោយឡែក។ ដំណើរទស្សនកិច្ចលើកនេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំវៀតណាម អេត្យូពីនិងអេហ្ស៊ីបរិះរកវិធានការសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យបានខ្លាំងក្លាថែមទៀតផងដែរ៕