ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិនៅសម័យប្រជុំ (រូបថត៖VOV) |
(VOVworld) - នាព្រឹកថ្ងៃទី៣០ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋនិងជា ប្រធានគណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹមលោក Tran Dai Quang បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៣របស់គណៈកម្មាធិការនេះ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថា កំណែ ទម្រង់ជាខ្លឹមសារសំខាន់ក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនីស្តវៀត ណាមស្ដីពីការកសាងនីតិរដ្ឋវៀតណាមសង្គមនិយម។ដោយហេតុនេះ ត្រូវមាន ការយល់ដឹងឲ្យបានត្រឹមត្រូវអំពីគោលដៅ ទ្សនសៈ ភារកិច្ចនិងមានសេចក្ដីសំរេច ខ្ពស់។ទន្ទឹមនឹងនោះ ត្រូវដំណើរការដោយព្រមៗគ្នាជាមួយការផ្លាស់ប្ដូរថ្មីប្រព័ន្ធ នយោបាយ កំណែទម្រង់វិស័យនីតិបញ្ញត្តិនិងកំណែទម្រង់រដ្ឋបាល ហើយដាក់ ចេញផែនការជាក់ស្ដែងឲ្យបានសមស្របជាមួយនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលនិមួយៗផងដែរ៕