ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីអនុវត្តសាលក្រមតុលាការស៊ីវិល

Chia sẻ
(VOVworld)-នាថ្ងៃទី១៦កក្កដានៅទីក្រុងហាណូយ អគ្គនាយកដ្ឋានអនុវត្តសាល ក្រមតុលាការស៊ីវិល (ក្រសួងយុត្តិធម៌) 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីអនុវត្តសាលក្រមតុលាការស៊ីវិល - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

(VOVworld)-នាថ្ងៃទី១៦កក្កដានៅទីក្រុងហាណូយ អគ្គនាយកដ្ឋានអនុវត្តសាល
ក្រមតុលាការស៊ីវិល (ក្រសួងយុត្តិធម៌) បានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវា
ប្រពៃណីអនុវត្តសាលក្រមតុលាការស៊ីវិល (ថ្ងៃទី១៩កក្កដា)និងទទួលគ្រឿង
ឥស្សរិយយស់ពលកម្មថ្នាក់ទី១។​ថ្លែងមតិក្នុងពិធី លោក Tran Dai Quang បាន
សង្កត់ធ្ងន់ថា សកម្មភាពអនុវត្តសាលក្រមតុលាការស៊ីវិលកាន់តែមានប្រសិទ្ធិភាព
ពីមួយថ្ងៃទៅមួយថ្ងៃ​​ រួមចំណែកសកម្មចូលក្នុងការធានាឲ្យបានភាពត្រឹមត្រូវ
របស់ច្បាប់។​នៅទីនេះ លោក Tran Dai Quang បានស្នើរឲ្យស្ថាប័នទាក់ទិននានា
យកចិត្តទុកដាក់ និងពង្រឹងយន្តការនៃកិច្ចការអនុវត្តសាលក្រមតុលាការស៊ីវិល
ព្រមទាំងជម្រុញការផ្សព្វផ្សាយនិងអប់រំច្បាប់ទៅដល់ប្រជាជនគ្រប់ស្រទាប់
ជាពិសេសគឺច្បាប់អនុវត្តសាលក្រមតុលាការស៊ីវិលនិងឯកសារគតិយុត្តិពាក់ព័ន
 នានា ដើម្បីទទួលយកការស្រុះចិត្តគំនិតនិងពង្រីកកម្លាំងពលំរបស់ប្រព័ន្ធនយោ
 បាយនិងក្នុងប្រជាជន៕

ប្រតិកម្មទៅវិញ