ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីសិល្បៈ“បទចម្រៀងវីរៈភាពខែតុលា”

Chia sẻ
(VOVWORLD) -ក្នុងឱកាសរំលឹក “ខួបលើក ទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី” នោះ នាយប់ថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ កាសែតប្រជា ជនបានរួមសហការជាមួយសម្ព័ន្ធសមាគម បណ្តាអង្គការមិត្តភាពវៀតណាមនិងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ បានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ “បទចម្រៀងវីរៈភាពខែតុលា” ។
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីសិល្បៈ“បទចម្រៀងវីរៈភាពខែតុលា” - ảnh 1ទុដ្ឋភាពនៃពិធី (រូបភាព៖ កាសែតប្រជាជន)

 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ នេះ។ អញ្ជើញថ្លែងមតិបើកកម្មវិធី អគ្គនិពន្ធនាយកកាសែត Nhan Dan ប្រជាជន លោក Thuan Huu បានអះអាងថា៖

        “បដិវត្តន៍ខែតុលាបាននាំប្រទេសទាំងពីរ ជនជាតិទាំងពីរ វៀតណាម-រុស្ស៊ី ខិត មកជិតជាមួយគ្នា ពូនជ្រំឡើងចំណងមិត្តភាពពិសេសនិងយូរអង្វែង។ ប្រជាជនវៀត ណាមមិនអាចភ្លេចបានការជួយឧបត្ថម្ភយ៉ាងធំធេង និងភក្តីភាពដ៏ឧត្តងឧត្តមរបស់ ប្រជាជនរុស្ស៊ីតាំងពីមុនក៏ដូចជាក្នុងដំណាក់កាលបច្ចុប្បន្ននេះឡើយ។ លោកប្រធានហូជីមិញ ធ្លាប់ពោលថា ៖ ដើរតាមគោលមាគ៌ាដោយលេនីនជ្រើសរើស គោលមាគ៌ានៃបដិវត្ត ន៍ខែតុលា គឺប្រជាជនវៀតណាមទទួលបានជ័យជម្នះយ៉ាងមហិមា។ តាមនោះ ចំណងសាមគ្គីភាពនិងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជជន វៀត ណាមចំពោះ បដិវត្តន៍ខែតុលា ចំពោះអគ្គមគ្គុទេសលេនីននិងចំពោះប្រ ជាជនសហភាពសូវៀតគឺ ជ្រាលជ្រៅណាស់”៕

ប្រតិកម្មទៅវិញ