(រូបថត៖ VOV) |
ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នារសៀលថ្ងៃទី១៩ កក្កដា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាយុទ្ធជនពិការ យុទ្ធជន ជំងឺ នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការនិងជនមានគុណូប ការៈ Long Dat ស្រុក Long Dien ខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀត ណាម។ នៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ការថែទាំយុទ្ធជន ពិការ យុទ្ធជនជំងឺ ជាគោលជំហរឥតងាករេរបស់បក្ស រដ្ឋនិងប្រជាជន ដែល បង្ហាញនូវប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិ។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang ក៏បានកោតសរសើរ រាល់ស្នាដៃរបស់ថ្នាក់ដឹកនាំ កម្មាភិបាលនិងបុគ្គលិកនៃមជ្ឈមណ្ឌលថែទាំយុទ្ធជន ពិការនិងជនមានគុណូបការៈ Long Dat ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តថែទាំសុខភាពជូនយុទ្ធជនពិការ យុទ្ធជនជំងឺក្នុងអំឡុង៤១ឆ្នាំកន្លង ទៅ។
“ខ្ញុំដឹងថា បណ្ដាកម្មាភិបាលនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច មានការខិតខំប្រឹងប្រែងជាច្រើន។ រួមជាមួយគ្នានោះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្ត Ba Ria – Vung Tau ក៏យកចិត្តទុកដាក់ សហការគ្នា ថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ។ ខ្ញុំមានគោលបំណងថា នាពេលខាងមុខ យើងបន្តយកចិត្ត ទុកដាក់ជាច្រើនថែមទៀត ថែទាំឲ្យបានល្អថែមទៀតបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញ្ញាតិយុទ្ធជនពលី និងជនមានគុណូបការៈចំពោះប្រទេស ជាតិ”៕