|
ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា |
(VOVworld)-នារសៀលថ្ងៃទី១៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមក ដល់ទីក្រុង
ហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណា
ចក្រកម្ពុជាក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥និងទី១៦មិថុនា។ មុននឹងចាកចេញពីរាជ
ធានីភ្នំពេញ លោក Tran Dai Quang បានជួបប្រាស្រ័យ ជាមួយអង្គភាពអាជីវកម្មវៀត
ណាមមួយចំនួនដែលកំពុងវិនិយោគនៅកម្ពុជា។ អញ្ជើញថ្លែងមតិនៅទីនេះ លោក
Tran Dai Quang បានលើកច្បាស់ថា៖
“អង្គភាពអាជីវកម្មវៀតណាមពង្រីកបាននូវសមត្ថភាពនិងឆ្លៀតយកឱកាស ដើម្បី
អនុវត្តប្រកបដោយជោគជ័យនូវគម្រោងការវិនិយោគនៅកម្ពុជា។ នេះជា ទីផ្សារពោរ
ពេញទៅដោយការលំបាកសាកល្បង ប៉ុន្តែវិនិយោគិនវៀតណាមនៅ តែដំណើរសកម្ម
ភាពប្រកបដោយជោគជ័យ។ ប្រការនេះ បង្ហាញនូវការខិត្តខំប្រឹង ប្រែងយ៉ាងខ្លាំងក្លា
របស់អង្គភាពអាជីវកម្មវៀតណាម រួមចំណែកអះអាងថាការវិនិយោគចូល ទីផ្សារ
កម្ពុជាគឺមានប្រសិទ្ធិភាពណាស់។លទ្ធផលនេះក៏ស្របទៅនឹងបំណងប្រាថ្នារបស់
ថ្នាក់ ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ”៕