មុននោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បាន ទទួលជួបគណៈប្រតិភូនៃសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្មអេហ្ស៊ីប (FEDCOC)។ ក្នុងជំនួបនេះ លោក Tran Dai Quang បានវាយតំលៃថា ទំនាក់ទំនងសហប្រតិ បតិ្តការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិង អេហ្ស៊ីបមិនទាន់សក្តិសមទៅនឹងសក្ដានុភាពនៃប្រទេសទាំងពីរឡើយ។ លោកប្រធានរដ្ឋអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសអេហ្ស៊ីបដំណើរការសកម្មភាពត្រួតពិនិត្យទីផ្សារ ពន្លឿនពាណិជ្ជកម្ម វិនិយោគនិង ទេសចរណ៍នៅវៀតណាម ក៏ដូចជាលើកទឹកចិត្តសហគ្រាសវៀតណាមទៅ ស្រាវជ្រាវ បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅអេហ្ស៊ីបផងដែរ៕