|
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande ធ្វើជាអធិបតីសន្និសីទកាសែត |
(VOVworld)-នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៦កញ្ញា ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានជូនដំណឹងអំពីវិស័យសេដ្ឋកិច្ចរបស់វៀតណាមហើយបា
រាំងបានឯកភាព ជម្រុញឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ឆ្ពោះទៅបង្កើត
ដៃគូសេដ្ឋកិច្ចនិងឧស្សា ហកម្មឈរលើមូលដ្ឋានការផ្លាស់ប្តូរបច្ចេកវិទ្យានិងភាគី
ទាំងពីរមានផលប្រយោជន៍ដូចគ្នា។ នៅទីនេះលោក Tran Dai Quang បានសង្កត់
ធ្ងន់ថា៖
“ខ្ញុំនិងលោកប្រធានាធិបតីបានអះអាងថា គោរពគោលការយកច្បាប់ជាធំលើ
តំបន់សមុទ្រនិងមហាសាគរ ព្រមទាំងអះអាងសារជាថ្មី ការសន្យារក្សាសេរីភាពនាវា
ចរណ៍ អាកាសចរណ៍។ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយ
ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។បន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញា
កណ្តាលអចិន្ត្រៃយ៍នៃថ្ងៃទី១២កក្កដាឆ្នាំ២០១៦មក ភាគីទាំងពីរក៏បានសង្កត់ធ្ងន់សារ
ជាថ្មីម្តងទៀតនូវសារសំខាន់នៃការអនុវត្តយ៉ាងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)និងគាំទ្រគ្នាទៅវិញទៅមកដើម្បី
សម្រេចបានឆាប់ៗ ក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC)”។
រីឯខ្លួនវិញ ប្រធានាធិបតីបារាំងបានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់
ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
លោក Francois Hollande បានឲ្យដឹងថា៖
“រូបខ្ញុំផ្ទាល់មានបំណងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះគឺពង្រឹងទំនាក់
ទំនងទ្វេភាគីនិងស្វែងរកវិធានការធ្វើយ៉ាងមេចដើម្បីអង្គភាពអាជីវកម្មបារាំង
មានវត្ត មានច្រើននៅវៀតណាម។លើសពីនេះទៅទៀត នៅមានចំណុចថ្មីក្នុងទំនាក់
ទំនងដៃគូ យុទ្ធសាស្ត្រនោះគឺអំពីវប្បធម៌ស្រាវជ្រាវវិទ្យាសាស្ត្រ នោះជាចំណេះដឹងនិង
ចំណេះវិជ្ជា”
ប្រធានាធិបតីបារាំង Francois Hollande ឲ្យដឹងថា គាំទ្ររាល់គោលការសេរីភាព
នាវាចរណ៍ គោរពអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងចាត់ទុកថា ការជួប
សន្ទនាជាវិធានការសម្រាប់ដោះស្រាយរាល់ជម្លោះ៕