ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើក ច្បាស់ថា ប្រទេសជាតិកំពុងជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម សមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងម្ចាស់ការ។ ដោយហេតុនេះ កងកម្លាំងនគរបាលប្រជាជនចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈ “បុព្វហេតុបដិវត្តន៍គឺរបស់ប្រជាជន អាស្រ័យដោយប្រជាជននិងដើម្បីប្រជាជន”។ ដោយឈរលើស្មារតីនោះ លោកប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងនគរបាល ប្រជាជនបន្តផ្លាស់ប្ដូរថ្មីវិធានការកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស ដើម្បីឆ្លើយតបនឹងតម្រូវការនិងភារកិច្ចក្នុងកិច្ចការពារសន្តិសុខនិង សណ្ដាប់ធ្នាប់។
“ផ្តោតទៅលើការកែសម្រួលដល់ក្បាលម៉ាស៊ីនកងកម្លាំងនគរបាលប្រជាជន ដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ចេះគោរពប្រជាជន ស្និទ្ធស្នាល ជាមួយប្រជាជន បំពេញឲ្យបានល្អភារកិច្ចស្នូលក្នុងចលនាប្រជាជនទាំងមូល ការពារមាតុប្រទេស កសាងរូបភាពស្អាតរបស់កម្មាភិបាល យុទ្ធជននគរបាលក្នុង បេះដូងប្រជាជន។ ទន្ទឹមនឹងនោះយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាល លើក កំពស់សមត្ថភាពជំនាញសំរាប់ជួរកម្មាភិបាលឯកទេសខាងកសាងចលនាប្រជា ជនទាំងមូលការពារសន្តិសុខមាតុប្រទេសផងដែរ”៕