ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទៅទស្សនាក្រុមហ៊ុន LADODA នៅខេត្ត Hung Yen (រូបថត៖ TTXVN) |
បន្ទាប់ពីទស្សនាអង្គភាពអាជីវកម្មទាំងពីរនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយនិងបុគ្គលគំរូឆ្នើមដែលជាមនុស្សចាស់កំពុងគ្រប់គ្រងអង្គភាពអាជីវកម្ម។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអាជីវករដែលមានវ័យចំណាស់ ប៉ុន្តែនៅតែគ្រប់គ្រងយ៉ាងល្អអង្គភាពអាជីវកម្មនិងសកម្មភាពផលិតកម្ម។ ជាមួយគ្នានេះ តម្រូវឱ្យក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការមហាជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ធ្វើបានល្អក្នុងកិច្ចការពារ និងថែរក្សាសុខភាព និងលើកកម្ពស់តួនាទីមនុស្សចាស់។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ “ត្រូវរៀបចំឱ្យបានល្អនិងមានប្រសិទ្ធភាពរាល់ គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចំពោះមនុស្សចាស់។ ទន្ទឹមនឹងការអនុវត្តគោលនយោបាយប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភសុខុមាលភាពសង្គមបានល្អ ចាំបាច់ត្រូវបង្កើតឱកាសការងារនិងធានាសុវត្ថិភាពប្រាក់ចំណូល ព្រមទាំងគាំទ្រដល់មនុស្សចាស់ដែលមានលក្ខណៈក្នុងការអភិវឌ្ឍផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាងនេះទៅទៀត ផ្តោតលើគោលនយោបាយសុខាភិបាល ការថែទាំមនុស្សចាស់ប្រកបដោយសុខភាពល្អ របៀបរស់នៅសកម្ម កែលម្អនិងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពមនុស្សចាស់កាន់តែល្អ។ ជាមួយគ្នានេះ បង្កើតលក្ខណៈសម្រាប់មនុស្សចាស់ចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា រួមទាំងកៀរគរការចូលរួមពីក្រុមគ្រួសារ សហគមន៍ និងអង្គការសង្គមនានា ដើម្បីជួយដល់មនុស្សចាស់ដែលមានស្ថានភាពលំបាក”៕