ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបអតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុន

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបអតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុន លោក Sugi Ryotaro ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបអតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុន - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុនលោក  Sugi Ryotaro (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោក Sugi Ryotaro ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម - ជប៉ុនក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈទ្រង់ទ្រាយធំដូចជា មហោស្រពតន្ត្រីវៀតណាម - ជប៉ុន។ ការរួមវិភាគទានទាំងនោះក៏រួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយប្រកបដោយការជឿទុកចិត្តខាងនយោបាយខ្ពស់។

ចំណែកឯអតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុន លោក Sugi Ryotaro បានឲ្យដឹងថា ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន អតីតឯកអគ្គរដ្ឋទូតបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនលើវិស័យថែទាំសុខភាពប្រជាជន។ ជាមួយនឹងការដែលជប៉ុនផ្តល់ ODA សម្រាប់វៀតណាមលើវិស័យសុខាភិបាល និងថែទាំសុខភាពប្រជាជន លោកមានបំណងចង់បន្តធ្វើជាស្ពានដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការទាំងនេះ។ ក្រៅពីនេះ ក្នុងនាមជាទីប្រឹក្សាពិសេសលើការទប់ស្កាត់ឧក្រិដ្ឋកម្មនៃក្រសួងយុត្តិធម៌ជប៉ុន លោកក៏មានបំណងសហការជាមួយវៀតណាមក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ