|
ប្រធានរដ្ឋបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap (VOV) |
Vovworld-នារសៀលថ្ងៃទី២៥មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអញ្ចើញមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅអាគ៌ាលេខ៣០វិថី Hoang Dieu ទីក្រុងហាណូយ។ លោកប្រធានរដ្ឋបានអះអាង
ថា ក្នុងដំណើរទស្សនកិច្ចនីមួយៗរបស់ខ្លួនទៅដំបន់នានា ប្រជាជន ពិសេសគឺអតីត
យុទ្ធជនប្រជាជនជាជនជាតិភាគតិចជានិច្ចកាលនឹករលឹកអំពីនាយឧត្តមសេនីយ៍
Vo Nguyen Giap លោកប្រធានហូជីមិញនិងបង្ហាញទំនុកទុកចិត្តទៅលើបុព្វហេតុ
បដិវត្តនៃប្រទេសជាតិ។
ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤ ប្រធានរដ្ឋលោក Truong
Tan Sang បានជូនពរលោកជំទាវនាយឧត្តមសេនីយ៍និងគ្រួសារមានសុខភាពល្អអំណរនិទាឃៈរដូវសុខសាន្តត្រាណ៕