|
ប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាមលោក Dao Viet Trung បានមកសាកសួរសុខទុក
និងជូនអំណោយដល់កំលាំងប៉ូលីសសមុទ្រនិងកំលាំងត្រួតពិនិត្យនេសាទវៀតណាម។ (VOV) |
Vovworld-ដោយការផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃទី១៨
ឧសភាប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាមលោក Dao Viet Trung បានមក
សាកសួរសុខទុកនិងជូនអំណោយនិងបញ្ជូនសេចក្តីសាកសួរសុខទុក្ខរបស់
ប្រធានរដ្ឋលោក Truong Tan Sang ដល់កំលាំងប៉ូលីសសមុទ្រនិងកំលាំងត្រួត
ពិនិត្យនេសាទវៀតណាម។
ប្រធានខុទ្ទកាល័យប្រធានរដ្ឋលោក Dao Viet Trung បានស្ងើចសសើរការ
ប្តេជ្ញាការពារអធិបតេយ្យភាពរបស់កំលាំងនានាក្នុងប៉ុន្មានថ្ងៃកន្លងមកនិងឲ្យដឹង
ថា ប្រធានរដ្ឋវាយតំលៃខ្ពស់ការប្តេជ្ញានិងស្មារតីឆ្លងកាត់លើការលំបាករបស់កំលាំងនានាច្បាមជាប់ស្ថានភាពប្តេជ្ញាតស៊ុប្រឆាំងជំទាស់អំពើររបស់ចិនដែល
បញ្ជូនស្ថានីយ៍ខួង Haiyangshiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខ
របស់វៀតណាម។ ប្រធានរដ្ឋបានស្នើរកំលាំងនានាត្រូវអត់ធ្មត់ចំពោះការបង្ករឿងហេតុរបស់នាវាចិនទន្ទឹមនឹងនោះប្តេជ្ញាតស៊ូប្រឆាំងជំតាស់ដោយសន្តិវិធី៕