នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (ឆ្វេង) និងប្រធានរដ្ឋចិន លោក ស៊ីជីនពីង ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង (ចិន) នាថ្ងៃទី ៥ ខែកុម្ភៈ(រូបថត៖ Xinhua) |
នាថ្ងៃទី ៥ ខែកុម្ភៈ ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានអះអាងថាកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ហើយអាជ្ញាធរមានសមត្ថកិច្ចគប្បីទប់ស្កាត់ការរីករាលដាលរបស់វីរុសដ៏កាចសាហាវនេះផងដែរ។នៅក្នុងសេចក្តីប្រកាសមួយ ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានសង្កត់ធ្ងន់ថារដ្ឋាភិបាលចាំបាច់ត្រូវរាយការណ៍ព័ត៌មានអំពីជំងឺនេះឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ព្រមទាំងចាត់ការយ៉ាងតឹងរឹងតាមផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនត្រឹមត្រូវដែលទាក់ទងនឹងវីរុសកូរ៉ូណា។ អាជ្ញាធរមានសមត្ថកិច្ច គួរតែធានាថាទំនិញជំនួយឧបត្ថម្ភត្រូវបានប្រើប្រាស់ទាំង ស្រុងក្នុងគោលដៅ គ្រប់គ្រងការរាតត្បាតជំងឺនេះ។ លោក ស៊ីជីនពីង ក៏បានវាយតម្លៃថា ការខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ កំពុងទទួលបានលទ្ធផលជាវិជ្ជមាន ហើយចិនមានទំនុកចិត្តលើខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ៕