ក្នុងជំនួបនេះ លោក ស៊ីជិនពីង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើឱ្យកាន់តែស៊ីជម្រៅនិងអភិវឌ្ឍទំនាក់ទនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយពិចារ ណាលើផលប្រយោជន៍ស្នូលនិងការយកចិត្តទុកដាក់ដ៏ធំធេងរបស់គ្នាទៅវិញទៅមក ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឡើងទៅកំពស់ថ្មីផងដែរ។ លោក ស៊ីជិនពីងបានឲ្យដឹងថា ភាគីទាំងពីរសុទ្ធតែខិតខំប្រឹងប្រែងរក្សាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងមានគោលការណ៍ដោះស្រាយបញ្ហានេះតាមរយៈការសន្ទនា។ ប្រទេសចិនបានគាំទ្រដល់ប្រទេសកូរ៉េខាងត្បូង ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយ ស.ប.ប កូរ៉េ និងផ្តល់កម្លាំងចលករបន្ថែមទៀតក្នុងដំណើរការចរចាដោយសន្តិវិធី ស្តីពីបញ្ហានៅលើឧបទ្វីបកូរ៉េផងដែរ៕