នេះគឺជា លើក ដំបូង ដែលប្រមុខរដ្ឋចិន បានបំពេញទស្សនកិច្ចមកដល់ប្រទេសមួយក្នុងតំបន់អឺរ៉ុប អស់រយៈពេល ១៣ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅ ពង្រឹងចំណងមិត្តភាពជាប្រពៃណី និងជមុ្រញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ អេស្ប៉ាញគឺកន្លែងបង្អង់ដំណើរដំបូងរបស់ប្រធាន Xi Jingping ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋមកកាន់ប្រទេស អេស្ប៉ាញ អាហ្សង់ទីន ប៉ាណាម៉ា និង ព័រទុយហ្គាល់ ហើយចូលរួមកិច្ចប្រជុំកំពូលលើកទី ១៣ នៃ ក្រុមខឿន សេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅ រដ្ឋធានី Buenos Aires ប្រទេស អាហ្សង់ទីន។ មុននោះ មជ្ឈដ្ឋានមន្ត្រី សេតវិមាន បានឲ្យដឹងថាតាមការរំពឹងទុក នៅខាងក្រៅ កិច្ចប្រជុំកំពូល G20 ខាងមុខ ប្រធានាធិបតី អាមេរិក លោក Donald Trump នឹងមានជំនួបជាមួយ ប្រធានរដ្ឋ ចិន លោក Xi Jinping ដើម្បីពិភាក្សាស្តីពី បញ្ហាពាណិជ្ជកម្មនៅក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំងពីរផងដែរ៕