|
ប្រធានរដ្ឋ លោកTran Dai Quang ជួបសន្ទនាជាមួយប្រធានមជ្ឈមណ្ឌលជាតិ APEC អាមេរិក |
(VOV)_នាព្រឹកថ្ងៃទី៩ធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang បានជួបសន្ទនាជាមួយលោកស្រី Monica Whaley ប្រធានមជ្ឈមណ្ឌលជាតិ
APEC អាមេរិក។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀត
ណាមស្វាគមន៍ការផ្តើមគំនិតរបស់សហគមន៍អាជីវករ សំដៅជំរុញកិច្ចសហប្រតិបត្តិ
ការពាណិជ្ជកម្ម វិនិយោគក្នុងតំបន់ បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពរបស់
សហគ្រាស។ ដូច្នេះ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ជាច្រើននៅខាងក្រៅសន្និសីទ
ថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ដើម្បីសហគ្រាសចូលរួម និងលោក
ប្រធានរដ្ឋមានគោលបំណងថា៖ មជ្ឈមណ្ឌលជាតិ APEC អាមេរិក និងសហគ្រាសអា
មេរិកផ្សេងៗចូលរួមយ៉ាងសកម្ម។
រីឯ ចែករំលែកអំពីបណ្ដាអាទិភាពក្នុងឆ្នាំ APEC ២០១៧ លោកស្រី Monica
Whaley បានចាត់ទុកថា៖សន្និសីទកំពូលអង្គភាពអាជីវកម្ម (CEO Summit) ជាព្រឹត្តិ
ការណ៍សំខាន់ ទាក់ទាញការយកចិត្តទុកដាក់ជាច្រើន ពីមជ្ឈដ្ឋានអាជីវករ ចំពោះ
ខឿនសេដ្ឋកិច្ចជាសមាជិកនានា។ លោកស្រី Monica Whaley បានអោយដឹងថា៖រួម
ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧតប្ថម្ភរៀបចំព្រឹត្តិការណ៍ CEO Summit ២០១៧ នេះ មជ្ឈមណ្ឌលជាតិ APEC អាមេរិក ក៏កំពុងបង្កើតផែនការ
អញ្ជើញអាជីវករនានាចូលរួម CEO Summit ២០១៧ នៅវៀតណាមផងដែរ៕