មន្ត្រីរដ្ឋាភិបាលប៉េរូ និងមន្ត្រី និងកម្មាភិបាលស្ថានទូតវៀតណាមទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង នៅអាកាសយានដ្ឋាន (រូបថត៖ VOV) |
អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមនៅអាកាសយានដ្ឋាន Jorge Chavez ភាគីប៉េរូមានរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងការបរទេសប៉េរូមួយចំនួនទៀត។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល និងទទួលបន្ទុកប៉េរូ Bui Van Nghi ព្រមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមផងដែរ។
តាមគម្រោង ក្នុងអំឡុងពេលដែលបំពេញការងារនៅប្រទេសប៉េរូ លោកប្រធានរដ្ឋ លឿង គឿងនឹងមានជំនួបពិភាក្សា និងជួបសាវនាការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសប៉េរូ។ លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក ចូលរួមកិច្ចប្រជុំកំពូល APEC; ចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ៗនៅកិច្ចប្រជុំកំពូលពាណិជ្ជកម្ម APEC - CEO Summit; កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស; និងសកម្មភាពទ្វេភាគីជាច្រើនទៀត៕