ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញដាក់កម្រងផ្កានៅវិមានមាតុភូមិនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

Chia sẻ
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី នាព្រឹកថ្ងៃទី ២៧ កក្កដា តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញដាក់កម្រងផ្កានៅវិមានមាតុភូមិ Altare della  Patria មានទីតាំងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ប្រធានរដ្ឋ លោក  Vo Van Thuong អញ្ជើញដាក់កម្រងផ្កានៅវិមានមាតុភូមិនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី - ảnh 1ប្រធានរដ្ឋ លោក  Vo Van Thuong ដាក់កម្រងផ្កានៅវិមានមាតុភូមិនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ (រូបថត៖ VOV)

តំបន់ដ៏ល្បីឈ្មោះនេះត្រូវបានគេហៅថាជា វិមានអនុស្សាវីរយ៍ Victor Emanuel II ដែលជាស្តេចដំបូងគេដែលបានបង្រួបបង្រួមប្រទេសអ៊ីតាលី និងត្រូវបានគេស្គាល់ថា ជាអគារដ៏ស្រស់ស្អាតបំផុតមួយរបស់ទីក្រុងរ៉ូម។

មុននោះ នាល្ងាចថ្ងៃទី ២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅវិមានប្រធានាធិបតីនៅទីក្រុងរ៉ូម លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាបានអញ្ជើញចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ  ដោយប្រធានាធិបតីអ៊ីតាលី Sergio Mattarella និងកូនស្រីរបស់លោកអញ្ជើញជាអធីបតី។ ថ្លែងមតិក្នុងពិធី  ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បានសង្កត់ធ្ងន់ថា ក្នុងដំណើររយៈពេលប្រាំទសវត្សរ៍នៃការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងវៀតណាម - អ៊ីតាលី ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងទ្វេភាគីឆ្ពោះទៅការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងកាន់តែសម្បូរបែបនាពេលខាងមុខ។ រីឯខ្លួនវិញ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា បច្ចុប្បន្ននេះ ក្នុងពិភពចលនាឥតឈប់ឈរ ដោយមានកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើន  ប៉ុន្តែ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលីកំពុងបានបើកទូលាយដោយឥតឈប់ឈរ ឆ្ពោះទៅរកតម្លៃរួម និងការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ