ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចូលរួមពិធីនេះ (រូបថត៖ VOV) |
អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ ប្រធានរដ្ឋ លោក Vo Van Thuong បានអបអរសាទរចំពោះអ្នកនិពន្ធ និងក្រុមគ្រួសារអ្នកនិពន្ធ ដែលមានស្នាដៃទទួលបានពានរង្វាន់។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អ្នកនិពន្ធ អ្នកអក្សរសាស្ត្រ សិល្បៈករ សិល្បៈការិនី គឺជាអ្នកដែលបង្កាត់ឡើងភ្លើងគប់បំភ្លឺផ្លូវ រក្សាភ្លើង និងបន្តមរតកភ្លើង តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងអភិវឌ្ឍវប្បធម៌។ នៅចំពោះមុខបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលគំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ប្រទេសជាតិត្រូវការស្នាដៃបន្ថែមទៀតដែលមានតម្លៃមនោគមវិជ្ជា និងតម្លៃសិល្បៈខ្ពស់។
ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងពិធីនេះ (រូបថត៖ VOV) |
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖“នៅចំពោះមុខការប្រែប្រួលនៃសម័យកាល អ្នកនិពន្ធ សិល្បៈករ សិល្បៈការិនីត្រូវមានភាពក្លាហាន និងការប្រុងប្រយ័ត្នខ្ពស់ដើម្បីជម្នះឧបសគ្គពីខាងក្រៅ និងយកឈ្នះលើខ្លួនឯង។ ស្វែងយល់ និងឆ្លុះបញ្ចាំងពីលក្ខណៈសម្បូរបែបនៃជីវភាពសង្គម ស្វែងយល់ពីជម្រៅនៃពិភពលោកខាងក្នុងរបស់មនុស្ស ដោះស្រាយជម្លោះនៃការយល់ដឹងអំពីការតស៊ូរវាងល្អនិងអាក្រក់ ភាពថ្លៃថ្នូរនិងភាពកំសាក រវាងការបម្រើមនុស្សដោយក្ដីស្រឡាញ់ ទំនួលខុសត្រូវ ជាមួយលក្ខណៈអាត្មានិយម”។
ប្រធាន លោក Vo Van Thuong ប្រគល់ពានរង្វាន់ហូជីមិញដល់អ្នកនិពន្ធ និងតំណាងគ្រួសារអ្នកនិពន្ធ (រូបថត៖ VOV) |
ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យបន្តប្រមូលផ្តុំ និងបង្រួបបង្រួមកម្លាំងអ្នកនិពន្ធ សិល្បៈករ សិល្បៈការិនីវៀតណាម លើកតម្កើង និងកោតសរសើរចំពោះអ្នកនិពន្ធ សិល្បករ សិល្បការិនីដែលមានស្នាដៃ និងការួមវិភាគទានជាច្រើនជូនប្រទេសជាតិ។ “ត្រូវផ្តោតលើការបង្កើតបរិយាកាសប្រជាធិបតេយ្យ គោរពការច្នៃប្រឌិតសិល្បៈ បើកទូលាយថែមទៀតសេរីភាពនៃការច្នៃប្រឌិត និងការលើកកម្ពស់ទេពកោសល្យផ្នែកអក្សរសាស្ត្រ និងសិល្បៈ។ ថែរក្សាជីវភាពរបស់សិល្បករ និងអ្នកនិពន្ធ ដើម្បីអ្នកទាំងនេះអាចរស់នៅជាមួយវិជ្ជាជីវៈ ទេពកោសល្យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់ជាពិសេស និងលើកទឹកចិត្តដល់អ្នកនិពន្ធ សិល្បករ សិល្បការិនីវ័យក្មេង ចូលរួមយ៉ាងជាក់ស្តែងនិងរស់រវើកក្នុងសង្គម ស្វែងយល់ពីភាពស្រស់ស្អាតរបស់ប្រជាជនវៀតណាម; បន្តការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត នាំមកនូវវប្បធម៌ប្រពៃណីជាមួយសម័យកាល ផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់ជីវភាពរស់នៅ និងសេចក្តីប្រាថ្នាដ៏ស្រស់ស្អាត”។
ក្នុងពិធីនេះ អ្នកនិពន្ធ និងសហអ្នកនិពន្ធចំនួន ១៦នាក់ ត្រូវបានប្រគល់ “ពានរង្វាន់ ហូជីមិញ អំពីអក្សរសាស្ត្រ និងសិល្បៈ”។ អ្នកនិពន្ធ និងសហអ្នកនិពន្ធចំនួន ១១២ នាក់ត្រូវបានប្រគល់ពានរង្វាន់ថ្នាក់ជាតិ អំពីអក្សរសាស្ត្រ និងសិល្បៈ៕