ប្រធានរដ្ឋ លោក Vo Van Thuong សង្កត់ធ្ងន់លើតួនាទីរបស់ APEC ក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ វិច្ឆិកា (ម៉ោងក្នុងតំបន់) ព្រឹកព្រលឹមថ្ងៃទី  ១៦ ខែវិច្ឆិកា (ម៉ោងវៀតណាម) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមសន្និសីទកំពូលធុរកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ដោយមានប្រធានបទ៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រកបដោយបរិយាប័ន្ន។
ប្រធានរដ្ឋ លោក Vo Van Thuong សង្កត់ធ្ងន់លើតួនាទីរបស់ APEC ក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក - ảnh 1ប្រធានរដ្ឋ Vo Van Thuong ថ្លែងមតិនៅកិច្ចប្រជុំកំពូលធុរកិច្ច APEC។ រូបថត៖ Thong Nhat/TTXVN

ថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើសន្តិសុខសេដ្ឋកិច្ច ជាពិសេសការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសមាជិក និងអាជីវកម្មក្នុងតំបន់។

“ស្តារ និងពង្រឹងទំនុកចិត្តលើពាណិជ្ជកម្មសេរី និងការវិនិយោគ។ ប្រវត្តិសាស្រ្តនៃពាណិជ្ជកម្មអន្តរជាតិមានការឡើងចុះ ប៉ុន្តែពាណិជ្ជកម្មបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍ និងវិបុលភាពនៃប្រទេស។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ របាំងពាណិជ្ជកម្មជាង ៣.០០០ ត្រូវបានបង្កើតឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព និងគំរាមកំហែងដល់ការធ្លាក់ចុះនៃទិន្នផលសេដ្ឋកិច្ចពិភពលោក។ ជាងពេលណាៗទាំងអស់ APEC ត្រូវបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការបើកចំហទីផ្សារ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងគាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ បរិយាប័ន្ននិងនិរន្តរភាព។ ធានាថា អត្ថប្រយោជន៍ពីពាណិជ្ជកម្មត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងសមធម៌នៅក្នុងសង្គម។ ពាណិជ្ជកម្មសេរី និងការវិនិយោគនឹងជួយឱ្យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង  ដោយបន្តក្លាយជាជម្រើសកំពូលរបស់អ្នកវិនិយោគ”។

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលគោរព និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន ដោយទទួលស្គាល់ភាពជោគជ័យនៃអាជីវកម្មជាជោគជ័យផ្ទាល់ខ្លួន ហើយការបរាជ័យនៃអាជីវកម្មក៏ជាបរាជ័យរបស់រដ្ឋ  នៅក្នុងគោលនយោបាយគ្រប់គ្រង ផងដែរ៕

ប្រតិកម្មទៅវិញ