ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស មកជូនសារតាំង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសកាតា ប្រេស៊ីល ស្លូវេនី ព័រទុយហ្គាល់ អេស្តូនី និងហ្គីណេ មកជូនសារតាំង ទទួលបេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស មកជូនសារតាំង - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលឯកអគ្គរដ្ឋទូតកាតា ចូលជូនសារតាំង (រូបថត៖ TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតកាតា Khalid Ali Abdullah Abel ប្រធានរដ្ឋ លោក Vo Van Thuong សម្តែងគោលបំណងចង់ទទួលស្វាគមន៍ព្រះមហាក្សត្រកាតា យាងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ ក្នុងឱកាសរំលឹកខួបលើក ទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានរដ្ឋក៏ចង់ឱ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្មការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ប្រេង និងឧស្ម័ន ថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី ការផលិតកសិផល; ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យដូចជា៖ គុយ យុត្តិធម៌ វប្បធម៌ ទេសចរណ៍ ...ជាដើម។

ជួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល Marco Farani លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយប្រេស៊ីលដើម្បីពិភាក្សាអំពីការបើកទីផ្សារកសិផលរបស់ភាគីទាំងពីរ; បានស្នើថា ប្រេស៊ីលបន្តជំរុញប្លុកដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។ វៀតណាមត្រៀមជាស្រេច ដើរតួជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រេស៊ីល រវាងអាស៊ាន និង MERCOSUR។

ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស មកជូនសារតាំង - ảnh 2ប្រធានរដ្ឋលោក Vo Van Thuong ទទួលឯកអគ្គរដ្ឋទូតស្លូវេនី ចូលជូនសារតាំង  (រូបថត៖ TTXVN)

នាថ្ងៃដដែល ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតស្លូវេនី លោកស្រី Alenka Suhadolnik ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង ៥៧០ លានដុល្លារកាលពីឆ្នាំមុន ដែលមិនសមស្របនឹងសក្តានុពល ដូច្នេះ ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យមេកានិច ស្វ័យប្រវត្តិកម្ម ភស្តុភារ កែច្នៃម្ហូបអាហារ។ល។

ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស មកជូនសារតាំង - ảnh 3ប្រធានរដ្ឋលោក Vo Van Thuong ទទួលឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ ចូលសារតាំង(រូបថត៖ TTXVN)

ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ João Weistein ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត ជំរុញការបង្កើតទំនាក់ទំនងសហប្រតិបត្តិការ ការចងក្រងមេត្រីភាពរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋក៏បានស្នើឱ្យប្រទេសព័រទុយហ្គាល់បន្តជំរុញបណ្តាប្រទេស EU ផ្សេងទៀត ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU សម្រាប់ផលិតផលសមុទ្ររបស់វៀតណាម។

ទទួលជួបឯកអគ្គរដ្ឋទូត Estonian Hannes Hanso ប្រធានរដ្ឋលោក Vo Van Thuong បានស្នើប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម; លោកមានបំណងថា អេស្តូនីនឹងគាំទ្រការបណ្តុះបណ្តាលសម្រាប់វៀត ណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ លោកប្រធានរដ្ឋក៏បានស្នើឱ្យអេស្តូនី ជំរុញឲ្យ EC ដើម្បីឆាប់ដកកាត លឿង IUU សម្រាប់អាហារសមុទ្រវៀតណាម។

ទទួលជួបឯកអគ្គរដ្ឋទូតហ្គីណេ លោកស្រី Aminata Koita លោកប្រធានរដ្ឋបានស្នើភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាវិស័យប្រៀបខ្លាំងរបស់ វៀតណាម  និងបានអនុវត្តគម្រោងប្រកបដោយជោគជ័យក្នុងបណ្តាប្រទេសអាហ្វ្រិកមួយចំនួន។

ក្នុងជំនួបនោះ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យប្រទេសនានា បន្តគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ; ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ