ប្រធានរដ្ឋ លោក​ Vo Van Thuong ទទួល​ជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមសន្និសីទកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣០ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសន្ទនាជាមួយព្រះរាជាណាចក្រប្រ៊ុយណេ ស្តេច Haji Hassanal Bolkiah។ 
ប្រធានរដ្ឋ លោក​ Vo Van Thuong ទទួល​ជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ។ រូបថត៖ Thong Nhat/TTXVN

នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា៖ ប្រទេសទាំងពីរនៅមានសក្តានុពលនិងឱកាសជាច្រើនដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងជាក់ស្តែងថែមទៀត ហើយបានស្នើឲ្យប្រទេសទាំងពីររួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាព អនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ ឆ្នាំ ២០២៣-២០២៧ ដោយមានវិស័យអាទិភាពចំនួន ៤ រួមមានកិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន សារធាតុគីមី ផលិតផលហាឡាល់និងទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន។ ព្រះមហាក្សត្រប្រ៊ុយណេ ស្តេចHassanal Bolkiah បានសង្កត់ធ្ងន់ថា ប្រ៊ុយណេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាម ហើយបានឯកភាពជាមួយសំណើរពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ភាគីទាំងពីរបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និង APEC ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាព និងពង្រីកមជ្ឈភាពរបស់អាស៊ាន រួមចំណែកកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍កាន់តែរឹងមាំ សាមគ្គីភាព និងខ្លួនទីពឹងខ្លួន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ