ប្រធានរដ្ឋ លោក Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី និងដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា។

ប្រធានរដ្ឋ លោក Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី និងដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong ចេញដំណើរបំពេញទស្សនកិច្ចនៅអូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់ (រូបថត៖ vov.vn)

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស Alexander Van der Bellen ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី Sergio Mattarella និងសម្តេច៉បាប Francis នាព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាបានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា។

នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអូទ្រីសរបស់ប្រធានរដ្ឋវៀតណាម ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ និងជាការផ្លាស់ប្តូរគណៈប្រតិភូប្រមុខរដ្ឋដំបូងរវាង វៀតណាមជាមួយអ៊ីតាលីនិងបុរីវ៉ាទីកង់ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ហើយក៏ជាចំណុចលេចធ្លោសំខាន់បំផុតក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - អ៊ីតាលី (២០១៣-២០២៣)។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅសាធារណរដ្ឋអូទ្រីស សាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សជាតិលើកទី១៣ ស្តីពីឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ពង្រឹងនិងធ្ចើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់; តាមរយៈប្រទេសអូទ្រីស និងអ៊ីតាលី ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជា រួមចំណែកជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ