ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - នៅក្នុងសារលិខិត លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីជួយគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ និងរួមចំណែកជួយពិភពលោកក្នុងការជំនះការលំបាកបណ្តាលមកពីជំងឺកូវីដ ១៩។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong អញ្ជើញទទួលជាជានិមិត្តរូបទូទឹកកកបង្កកជ្រៅចំនួន ៧៧ គ្រឿង ពីភារធារីអាមេរិកប្រចាំនៅប្រទេសវៀតណាម Kristopher Klain (រូបថត៖ TTXVN)

នាថ្ងៃទី ១២ ខែតុលា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីអាមេរិកលោក Joe Biden ដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្តល់ជំនួយជាវ៉ាក់សាំង ថ្នាំ សម្ភារៈឧបករណ៍វេជ្ជសាស្ត្រចាំបាច់សម្រាប់វៀតណាមដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងសារលិខិត លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីជួយគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកជួយពិភពលោកក្នុងការជំនះការលំបាកបណ្តាលមកពីជំងឺ កូវីដ ១៩។ លោកប្រធានរដ្ឋក៏បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ហើយ ក្រុមហ៊ុន Pfizer នឹងផ្តល់វ៉ាក់សាំងចំនួន ៣១ លានដូសដល់វៀតណាមយ៉ាងឆាប់ៗ នៅឆ្នាំ ២០២១នេះ  រួមទាំងវ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់ចាក់ជូនកុមារអាយុ ១២ ឆ្នាំនិងអាយុលើសពី ១៨ ឆ្នាំ ដូចដែល Pfizer បានសន្យាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅទីស្នាក់ការរបស់ Pfizer នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីខែកញ្ញាកន្លងមកនេះ។

មុននោះ នៅរសៀលថ្ងៃដដែល នៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត បានរៀបចំពិធីទទួលទូរបង្កកជ្រៅចំនួន ៧៧ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំង Pfizer ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX បានផ្តល់ជូនវៀតណាមជាមួយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៨,៥ លានដូស។ ក្នុងពេលជាមួយគ្នានេះដែរ ជំនួយផ្ទាល់ដល់វៀតណាមវ៉ាក់សាំងចំនួន ១ លានដូស និងទូរបង្កកជ្រៅ ៧៧ គ្រឿងសម្រាប់រក្សាទុកវ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ