ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

Chia sẻ
(VOVWORLD) -  ក្នុងដំណើរទស្សនកិច្ចនេះ លេខាទី ១ នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់បំផុតរបស់រដ្ឋគុយបាជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២០ ខែកញ្ញា តាមម៉ោងនៅគុយបា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញាតាមម៉ោងវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ នៅប្រទេសគុយបា លោកប្រធានរដ្ឋ Nguyen Xuan Phuc មានសកម្មភាពសំខាន់ៗជាច្រើនដូចជា ជួបពិភាក្សាការ ងារជាមួយលេខាទី ១ នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez; ជួបជាមួយនាយករដ្ឋមន្ត្រី Manuel Marrero Cruz; ជួបជាមួយប្រធានរដ្ឋសភា Esteban Lazo។ នៅទីនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់បំផុតរបស់រដ្ឋគុយបាជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទូលបានជោគជ័យដ៏ធំធេង ដោយបានបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង វៀតណាមនិងគុយបា ហើយទន្ទឹមនឹងនោះ បានពង្រឹងចំណងមិត្តភាព សាមគ្គីភាពនិងការជឿទុកចិត្តរវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ