ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយលោក Johann Schneider-Ammann អតីតប្រធានសហព័ន្ធស្វីស (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុង Bern ប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Schneider Ammann អតីតប្រធានាធិបតីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសលោក Philipp Roesler; ជួបជាមួយកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសអាល្លឺម៉ង់ (២០០៩ - ២០១៣); និងជួបជាមួយអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ (FDP) ផងដែរ។
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មានបំណងចង់ឲ្យលោក Schneider Ammann ដោយតួនាទីក៏ដូចជាកិត្យានុភាពរបស់ខ្លួនក្នុងសហគមន៍ធុរកិច្ចស្វីស បន្តគាំទ្រការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជាសេដ្ឋ កិច្ចនិងពាណិជ្ជកម្មទ្វេភាគី។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់អតីតប្រធានាធិបតីស្វីស Johann Schneider-Ammann (រូបថត៖ TTXVN) |
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យលោក Schneider Ammann និងលោក Philipp Roesler គាំទ្រយ៉ាងសកម្មចំពោះការបញ្ចប់ការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) សំដៅបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងស្វីស ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។
អតីតប្រធានាធិបតី S. Ammann និងលោក Phillipp Roeser បានបញ្ជាក់ថា ជាមួយនឹងកិត្យានុភាពនិងឥទ្ធិពលរបស់ខ្លួន អ្នកទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់ការបញ្ចប់ដំណើរការចរចាពាណិជ្ជកម្មសេរីនិយាយរួម ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរនិយាយដោយឡែក៕