ប្រធានរដ្ឋ Truong Tan Sang ស្នើអភិវឌ្ឍន៌យ៉ាងខ្លាំងវិស័យសុខាភិបាលទុកបំរង

Chia sẻ
(VOVworld)-ក្រោយរយៈពេល២៥ឆ្នាំអនុវត្តន៌ប្រកប 
ដោយជោគជ័យកម្មវិធី ចាក់វ៉ាកសំាងការពារបើកទូ
លាយ នាព្រឹកថ្ងៃទី១៩ធ្នូ ក្រសួងសុខាភិបាលវៀត  ​ណាមបានរៀបចំសន្និសីទបូកសរុបរយៈពេល២៥
ឆ្នាំការងារចាក់វ៉ាកសំាងការពារបើកទូលាយ។

ប្រធានរដ្ឋ Truong Tan Sang ស្នើអភិវឌ្ឍន៌យ៉ាងខ្លាំងវិស័យសុខាភិបាលទុកបំរង - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងសន្និសីទ
(រូបថតៈ Chinhphu.vn)


(VOVworld)-ក្រោយរយៈពេល២៥ឆ្នាំអនុវត្តន៌ប្រកបដោយជោគជ័យកម្មវិធីចាក់
វ៉ាកសំាងការពារបើកទូលាយ នាព្រឹកថ្ងៃទី១៩ធ្នូ ក្រសួងសុខាភិបាលវៀត​ណាម
បានរៀបចំសន្និសីទបូកសរុបរយៈពេល២៥ឆ្នាំការងារចាក់វ៉ាកសំាង ការពារបើក
ទូលាយ។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang មានប្រសាសន៌ថា៖

        “មហាសន្និបាតលើកទី១១របស់បក្សបានដាក់ចេញភារកិច្ច“អភិវឌ្ឍន៌
យ៉ាងខ្លាំងក្លាបុព្វហេតុសុខាភិបាល លើកកំពស់គុណភាពថែទាំសុខភាព
ប្រជាជន”​ជាមួយខ្លឹមសារ សំណូមពរជាក់ស្តែង គ្រប់គ្រាន់ ក្នុងនោះសង្កត់
ធ្ងន់ជាពិសេស លើការ “អភិវឌ្ឍន៌ខ្លាំងក្លាសុខាភិបាលទុកបំរង ដើម្បីកុំឲ្យ
កើតមានជំងឺ រិករាលដាលធំ” ដោយពាក្យស្លោក “បង្ការជំងឺប្រសើជាងព្យា
បាលជំងឺ”។ ដូច្នេះ អត្ថន័យសេដ្ឋកិច្ចសង្គមនៃសកម្មភាពសុខាភិបាលទុក
បំរងគឺធំធេងណាស់”។

        ប្រធានរដ្ឋស្នើផ្នែក សុខាភិបាលត្រូវជម្រុញការស្រាវជ្រាវវិទ្យាសាស្រ្ត កសាងផែនការផលិតវ៉ាកសាំងក្នុងប្រទេស៕

ប្រតិកម្មទៅវិញ