ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញទស្សនកិច្ច ការងារនៅខេត្តQuang Binh

Chia sẻ
(VOV)_នាថ្ងៃទី ១មិនា ប្រធានរដ្ឋវៀតណាម Truong Tan   
Sang ​រួមជាមួយ ក្រុមការងារមជ្ឈឹម អញ្ជើញទៅទស្សនានិង​ 
បំពេញ​ការងារ​នៅខេត្ត Quang Binh ដើម្បីស្វែងយល់ អំពី 
សភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុខុមាលភាបសង្គមការពារជាតិ។

(VOV)_នាថ្ងៃទី ១មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​រួមជាមួយ
 ក្រុមការងារ មជ្ឈឹម អញ្ជើញទៅទស្សនានិង​បំពេញ​ការងារ​នៅខេត្តQuang Binh (ភាគ កណ្ដាលវៀតណាម) ដើម្បីស្វែងយល់អំពីសភាពការណ៍​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម 
ធានា សុខុមាលភាបសង្គមការពារជាតិ។ ប្រធាន​រដ្ឋ  Truong Tan Sang បានទៅទស្ស
នា រូបសណ្ឋានកសាង​ជនបទថ្មី ​នៅ​ឃុំ ​Dai Trach ស្រុក Bo trach ប៉ូស្តការពារព្រំដែន 
Ly Hoa …ជាដើម។

          ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh ប្រធាន​រដ្ឋ  Truong
 Tan Sang បានចាត់ទុកថា÷ ខេត្ត Quang Binh មាន​សក្ដានុភាពជាច្រើន អំពីពាណិជ្ជកម្ម 
ទេសចរណ៍  កសិកម្ម ជលផល ដូច្នេះត្រូវពង្រីកថែមទៀត។ 

ប្រធានរដ្ឋក៏បានក្រើនរំលឹកថា÷ ត្រូវជំរុញខ្លាំងការកសាងជនបទថ្មី មិនគ្រាន់តែជា
ការអនុវត្តរបស់រដ្ឋនិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងត្រូវទាក់ទាញការជួយឧបត្ថម្ភ របស់
បណ្ដាអង្គភាពអាជីវកម្ម បណ្ដាអ្នកផ្តល់ជំនួយនៅក្នុងនិងក្រៅប្រទេសទៀតផង៕

ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញទស្សនកិច្ច ការងារនៅខេត្តQuang Binh - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​(internet)


ប្រតិកម្មទៅវិញ