ប្រធានបទក្តៅគគុកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧

Chia sẻ

(VOVWORLD) - របៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមឈានមុខគេនៃពិភពលោកនៃឧស្សាហកម្មអភិវឌ្ឍន៍ (G៧) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Karuizawa ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា នឹងផ្តោតលើ៖ បញ្ហាសន្តិសុខនៃទ្វីបអឺរ៉ុប និងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ គឺជាឱកាសមួយសម្រាប់ប្រទេសជប៉ុន អំពាវនាវឱ្យប្រទេស G៧ ផ្សេងទៀតផ្តោតលើសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ខណៈពេលដែលចាត់ទុកជម្លោះនៅអ៊ុយក្រែនជាបញ្ហាសកល មិនមែនជាបញ្ហាដោយឡែករបស់អឺរ៉ុបនោះទេ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ ដែលមានការចូលរួមពីប្រមុខការទូតរបស់សហរដ្ឋ អាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី គឺជាព្រឹត្តិការណ៍បើកសម្រាប់កិច្ចប្រជុំកំពូល G៧ ដែលរៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន ១៩  ដល់ថ្ងៃទី ២១ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា៕

ប្រតិកម្មទៅវិញ