ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ក្នុង ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងឥណ្ឌាអោយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាមរបស់ប្រធានាធិបតីលោក Ram Nath Kovind នឹងរួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការទ្វេ ភាគីលើវិស័យជាច្រើន។ នេះជាការវាយតម្លៃរួមរបស់មជ្ឈដ្ឋានអ្នកជំនាញនិងអ្នក ប្រាជ្ញឥណ្ឌាចំពោះព្រឹត្តិការណ៍នេះ។
បណ្ឌិត Faisal Ahmed ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអន្តរជាតិនៃសាកល វិទ្យាល័យគ្រប់គ្រង FORE របស់ឥណ្ឌា បានរំពឹងទុកថា ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នឹងធ្វើអោយ ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងស៊ីជំរៅថែមទៀត ជាពិសេសគឺក្នុងបរិបទ ដែលវៀតណាមកំពុងដើរតួនាទីដ៏សំខាន់ក្នុងគោលនយោបាយ “ឆ្ពោះទៅទិស ខាងកើត” របស់ឥណ្ឌា៕