ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសគណៈរដ្ឋមន្ត្រីថ្មីដែលមានរដ្ឋមន្ត្រីចំនួន ៤៨ រូប

Chia sẻ
(VOVWORLD) - ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃទី២០ ខែតុលា បានប្រកាសបញ្ជីគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតី។ 
ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសគណៈរដ្ឋមន្ត្រីថ្មីដែលមានរដ្ឋមន្ត្រីចំនួន ៤៨ រូប - ảnh 1លោកប្រធានាធិបតី Prabowo Subianto បានស្បថចូលកាន់តំណែងនៅក្នុងពិធីស្បថចូលកាន់ដំណែង (រូបថត៖ chinphu.vn)

គណៈរដ្ឋមន្ត្រីដែលលោកហៅថា “ក្រហម-ស” រួមមានរដ្ឋមន្ត្រីចំនួន ៤៨ រូប ដែលមានទំហំធំជាងគណៈរដ្ឋមន្ត្រីរបស់លោក Joko Widodo ដែលមានរដ្ឋមន្ត្រីចំនួន ៣៤ រូបប៉ុណ្ណោះ។

យ៉ាងហោចណាស់មានអតីតរដ្ឋមន្ត្រីចំនួន ១៥ រូប ដែលបានបម្រើការនៅក្នុងរដ្ឋបាលរបស់លោក Joko Widodo ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងថ្មីផងដែរ កាន់ដំណែងដដែលឬកាន់តំណែងថ្មី។ កាលពីថ្ងៃទី ២០ ខែតុលា លោក Prabowo Subianto បានចូលកាន់តំណែងជាប្រធានាធិបតីទី ៨ នៃប្រទេសឥណ្ឌូនេស៊ីជាមួយនឹងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងដូចជាអំពើពុករលួយ និងការធ្វើឱ្យប្រទេសនេះពឹងផ្អែកដោយខ្លួនឯងលើសន្តិសុខស្បៀងនិងថាមពល។ អាស្រ័យហេតុនេះ ប្រទេសឥណ្ឌូនេស៊ីទំនងជាមានអាហារគ្រប់គ្រាន់ដោយខ្លួនឯងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈពេលដែលក៏ប្តេជ្ញាថានឹងមានភាពគ្រប់គ្រាន់សម្រាប់ថាមពលខ្លួនឯងផងដែរ៕

ប្រតិកម្មទៅវិញ