ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (រូបថត៖ Thong Nhat/TTXVN) |
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអញ្ជើញមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញ; ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីវៀតណាម។ លោកប្រធានាធិបតី Joko Widodo បានចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ជំនួបពិភាក្សា ការងារ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាន និងពិធីលៀងសាយភោជន៍ជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងជួបប្រាស្រ័យជាមួយតំណាងសហគ្រាសគំរូវៀតណាម-ឥណ្ឌូនេស៊ី; ជួបជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
នៅក្នុងជំនួបពិភាក្សា និងជំនួបសន្ទនាទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស្វាហាប់នៃទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី។ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍- អាស៊ាន ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម ហើយវៀតណាមជាដៃ គូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌូនេស៊ី។ ទោះបីជាក្នុងស្ថានភាពជំងឺ Covid-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាវិជ្ជមាន (ពី ៩ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០១៩ ឡើងដល់ជិត ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣)។ ភាគីទាំង ពីរបានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ១៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៨។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបាន ឯកភាពពង្រឹងបន្ថែមទៀតនូវទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេ ភាគីប្រកបដោយប្រសិទ្ធភាព; ឆាប់កសាងកម្មវិធីសកម្មភាពដំណាក់កាល ២០២៤ - ២០២៨។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាថា ដោយឈរលើសមិទ្ធិផល ដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ចាំបាច់ត្រូវនាំទំនាក់ ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យឈានឡើងកំពស់ថ្មីនាពេលឆាប់ៗនេះ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិ ការបច្ចេកវិទ្យាព័ត៌មាន -សារព័ត៌មាន និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការលើរបរនេសាទ៕