រដ្ឋមន្ត្រីការបរទេសបារ៉ែន ទទួលស្វាគមន៍ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ (រូបថត៖ Amos Ben Gershom/ GPO) |
ទំនាក់ទំនងរវាងអ៊ីស្រាអែល និងបារ៉ែនមានភាពប្រសើរឡើងចាប់តាំងពីប្រទេសទាំងពីរបានចូលរួមកិច្ចព្រមព្រៀង Abraham ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ ២០២០ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តាប្រទេសមូស្លីម/ឈូងសមុទ្រ ដែលក្នុងនោះសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់។ មុននោះ មានតែអេហ្ស៊ីប និងហ្ស៊កដានីប៉ុណ្ណោះ ជាប្រទេសក្នុងប្លុកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ពាណិជ្ជកម្មរវាងអ៊ីស្រាអែល និងបារ៉ែនបានកើនឡើងជាលំដាប់ ហើយកើនឡើងដល់ ៧,៥ លានដុល្លារនៅឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់អ៊ីស្រាអែលស្រូបយកប្រហែល ៤ លានដុល្លារ ដែលភាគច្រើនជាផលិតផលធ្វើពី រ៉ែត្បូង ពេជ្រ សារធាតុគីមីសម្រាប់ឧស្សាហកម្ម គ្រឿងម៉ាស៊ីននិងឧបករណ៍។ ម៉្យាងវិញទៀត អ៊ីស្រាអ៊ែល នាំចូលជាចម្បងគឺ លោហៈធាតុ រ៉ែ និងផលិតផលគីមីឥន្ធនៈ៕